រថយន្តភីកអាប់ MG P9
អំពីរថយន្ត
រថយន្តភីកអាប់ MG P9 ដ៏មានអានុភាព ដែលត្រូវបានរចនាឡើងសម្រាប់ភាពធន់នៃការងារអាជីវកម្ម, ការធ្វើដំណើរផ្សងព្រេង និងការប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ រថយន្ត MG P9 ស៊េរីថ្មី ដំណើរការដោយម៉ាស៊ីន 2.0T Turbo ដែលផ្តល់ដំណើរការបើកបរបានខ្លាំង មានសមត្ថភាពខ្ពស់ 4WD កម្រិតស្តង់ដារ ព្រមទាំងមាន សមត្ថភាពអូសទាញដ៏គួរឱ្យចាប់អារម្មណ៍រហូតដល់ 3,500 គីឡូ ហើយផ្តល់ផាសុកភាពលំដាប់ខ្ពស់ និងបច្ចេកវិទ្យាសុវត្ថិភាពឆ្លាតវៃ។
សមត្ថភាពនៃការបើកបរផ្លូវ Off-Road
រថយន្ត MG P9 ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ។ ជាមួយនឹងប្រព័ន្ធអូសទាញកង់ទាំងបួន 4WD ផ្តល់លក្ខខណ្ឌបើកបរចំនួនបី និងការដំឡើងប្រព័ន្ធគ្រឿងក្រោមដ៏រឹងមាំ។ រថយន្ត MG P9 ត្រូវបានរចនាឡើងយ៉ាងល្អក្នុងការគ្រប់គ្រងពេលបើកបរកាន់តែប្រសើរឡើងទោះបីពេលបើកបរឆ្លងកាត់ស្ថានភាពផ្លូវដ៏លំបាកដ៏ដោយ។
ការរចនាយ៉ាងមានអំណាច
រថយន្ត MG P9 រួមបញ្ចូលគ្នានូវរចនាបទដ៏រឹងមាំដែលជាការរំពឹងទុកពីអ្នកប្រើប្រាស់រថយន្តភីកអាប់ អមដោយការរចនាទំនើបទាន់សម័យ និងប្រណីត។
តួរថយន្តវែង ផ្តល់ទំហំកាន់តែធំ
ជាមួយនឹងប្រវែងតួវែងរហូតដល់ 5,500 mm ទើបរថយន្ត MG P9 ផ្តល់នូវវត្តមានដ៏មានឥទ្ធិពលនៅលើដងផ្លូវ ខណៈពេលដែលផ្តល់នូវកន្លែងធំទូលាយសម្រាប់អ្នកដំណើរ និងទំនិញ។
រូបរាងខាងក្រៅជាភីកអាប់ តែខាងក្នុងបែប SUV ប្រណិត
ឈានជើងចូលទៅក្នុងរថយន្ត MG P9 ភ្លាម លោកអ្នកនឹងស្វែងយល់បានកាន់តែខ្លាំងពីការរចនារួមបញ្ចូលគ្នានូវភាព premius លំដាប់ខ្ពស់ និងផាសុកភាព។
ដំបូលលើ Panoramic Sunroof
ផលិតឡើងយ៉ាងល្អសម្រាប់ការធ្វើដំណើរប្រកបដោយផាសុកភាព រថយន្ត MG P9 រួមបញ្ចូលគ្នានូវសមត្ថភាពរថយន្តភីកអាប់ដ៏មានអានុភាព និងផ្នែកខាងក្នុងដូចរថយន្ត SUV ដ៏ប្រណិត។ សូមរីករាយជាមួយអារម្មណ៍ស្រស់ស្រាយពេលបើកដំបូលដ៏ធំបែប Panoramic Sunroof ផាសុកភាពលំដាប់ខ្ពស់ និងបច្ចេកវិទ្យាទំនើបៗ ទាំងអស់នេះស្ថិតនៅក្នុងរថយន្តភីកអាប់តែមួយ។
ងាយស្រួលឡើងចុះ និងផ្តល់ភាពឆ្លាតវៃ
ការឡើងចុះឃ្លុបក្រោយពេលដាក់ឥវ៉ាន់កាន់តែងាយស្រួលជាមួយនឹងទ្វារឃ្លុបអូតូ និងមានជណ្ដើរខាងក្រោយឡើងចុះបាន ដែលផ្តល់ឱ្យអ្នកនូវវិធីសាស្ត្រដ៏ងាយស្រួល និងឆ្លាតវៃជាងមុនក្នុងការចូលក្នុងពេលដាក់ឥវ៉ាន់ ឬទំនិញរបស់អ្នក។
Specifications
ការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ