រថយន្ត MG HS
សេចក្តីផ្តើម
រថយន្ត MG HS ស៊េរីឆ្នាំ២០២៦ គឺជាសញ្ញានៃការវិវត្តន៍យ៉ាងខ្លាំងក្លានៅក្នុងជួររថយន្តប្រភេទ SUV របស់យីហោ MG ដោយរួមបញ្ចូលគ្នានូវការរចនាដ៏ទំនើប អមដោយបច្ចេកវិទ្យាទាន់សម័យ និង មានជម្រើសនៃថាមពលក្នុងការបើកបរដែលសមស្របតាមស្ថានភាពផ្លូវ ដើម្បីផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ។
ការរចនាបែបទំនើប
រថយន្ត MG HS ស៊េរីថ្មី មានរូបរាងខាងក្រៅពោរពេញដោយភាពស៊ីវិល័យដែលបានរចនាឡើងដោយបញ្ចេញនូវភាពទាក់ទាញនៃរថយន្តប្រភេទ SUV ដ៏ទាន់សម័យ។ ការរចនារូបរាងកាន់តែទាក់ទាញ និងមានប្រវែងគន្លាតកង់មុខទៅកង់ក្រោយវែងជាងមុន បានធ្វើឱ្យរថយន្ត MG HS បន្ថែមភាពលេចធ្លោជាមួយនឹងការរចនាយ៉ាងមានអំណាច បន្ថែមដោយប៉ាណាខាងមុខដ៏ស្រស់ស្អាត អមដោយភ្លើង LED ផ្នែកខាងមុខ ដែលផ្តល់ឱ្យវត្តមានរថយន្ត MG HS ទទួលបានទំនុកចិត្តខ្ពស់លើការបើកបរតាមដងផ្លូវ។
ការរចនាផ្នែកខាងក្នុង
នៅផ្នែកខាងក្នុងកាប៊ីនរថយន្តត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ជាមួយពូកស្បែកលំដាប់ខ្ពស់យ៉ាង premium និង បំពាក់ដោយបច្ចេកវិទ្យាទំនើបក្នុងការតភ្ជាប់ទំនាក់ទំនងពីទូរស័ព្ទជាមួយរថយន្តដែលផ្តល់សុវត្ថិភាពក្នុងពេលបើកបរ។
ទំហំឃ្លុបក្រោយធំទូលាយ
ចំណុះឃ្លុបខាងក្រោយមានទំហំធំទូលាយចំណុះ 507 លីត្រ ដែលផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការផ្ទុកទំនិញ ឬ សម្ភារៈផ្សេងៗបានច្រើនសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ និងការងារប្រចាំថ្ងៃ។
Specifications
ការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០,០០០គីឡូម៉ែត្រ