Hero Image

MG D60

១.៥ តួបូ
ម៉ាស៊ីន
ប្រភេទ DCT ៧វគ្គូអូតូ
ប្រអប់លេខ
SUV
រថយន្តប្រភេទ
MG D60
១.៥ តួបូ
ម៉ាស៊ីន
ប្រភេទ DCT ៧វគ្គូអូតូ
ប្រអប់លេខ
SUV
រថយន្តប្រភេទ

សេចក្តីផ្តើម

MG D60 គឺជារថយន្តប្រភេទ SUV ៧ កៅអីដ៏ឆ្លាតវៃដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារសម័យថ្មី និងអ្នកជំនួយ ឬ​ ម្ចាស់អាជីវកម្មដែលស្វែងរកនូវមធ្យោបាយធ្វើដំណើរមានផាសុកភាព សុវត្ថិភាព និង មានតម្លៃសមរម្យអមដោយមុខងារប្រើប្រាស់ស្តង់ដារពេញលេញមួយកញ្ចប់តែម្តង។ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ មានការរចនាដ៏ប្រណិត និងបំពាក់នូវបច្ចេកវិទ្យាទំនើប បានធ្វើឱ្យរថយន្ត MG D60 ផ្តល់នូវបទពិសោធន៍បើកបរដ៏មានទំនុកចិត្ត និង រីករាយបំផុតទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរផ្លូវឆ្ងាយ។

ការរចនា

រថយន្ត MG D60 មានរូបរាងខាងក្រៅដ៏រឹងមាំ និងស្រស់ឆើតឆាយ ដែលត្រូវបានបន្លិចដោយប៉ាណាខាងមុខធំមានអំណាច អមដោយចង្កៀងមុខប្រភេទLED និងមានតួវែងល្អផ្តល់ឱ្យរថយន្ត SUV នេះក្លាយជារថយន្តដែលបើកបរដោយទំនុកចិត្តលើដងផ្លូវ។

ផ្នែកខាងក្នុង និង បច្ចេកវិទ្យា

រថយន្ត MG D60 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបដើម្បីបង្កើនផាសុកភាព និងការកម្សាន្តដែលរួមមានដូចជា៖ ប្រព័ន្ធកម្សាន្តមានអេក្រង់ធំទំហំ 12.3 អ៉ីញ, មុខងារភ្ជាប់ពីទូរស័ព្ទស្មាតហ្វូនទៅរថយន្ត, ប៊ូតុងនៅលើដៃចង្កូតដែលងាយស្រួលបញ្ផាពត៌មាន, កុងទ័រប្រភេទឌីជីថល និងមានប្រព័ន្ធសោរឆ្លាតវៃ។

ភាពធំទូលាយ និង ផាសុកភាព

នៅផ្នែកខាងក្នុងរថយន្ត MG D60 ផ្តល់ជូននូវប្លង់កៅអីចំនួន7ដ៏ពិតប្រាកដ ជាមួយនឹងកន្លែងដាក់ជើងធំទូលាយនៅគ្រប់ជួរទាំង៣។ មុខងារការបត់បែនកៅអីដែលអនុញ្ញាតឱ្យអ្នកអាចលៃតម្រូវកន្លែងសម្រាប់អ្នករួមដំណើរ ឬ ចន្លោះសម្រាប់ដាក់សម្ភារៈបានយ៉ាងងាយស្រួល ដែលធ្វើឱ្យការធ្វើដំណើរជាលក្ខណៈគ្រួសារ ការដំណើរកម្សាន្តដើរលេងចុងសប្តាហ៍ ឬ ការធ្វើដំណើរប្រចាំថ្ងៃកាន់តែមានផាសុកភាពខ្ពស់។

MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+

Specifications

Edition
MG D60
ទំហំ
បណ្តោយ (មីលីម៉ែត្រ) ៤,៧២០
ទទឹង (មីលីម៉ែត្រ) ១,៨៦០
កម្ពស់ (មីលីម៉ែត្រ) ១,៧៣៦
គម្លាតកង់មុខទៅកង់ក្រោយ ២,៧៦០
ថាមពល
ម៉ាស៊ីន ១.៥ តួបូ
ប្រអប់លេខ ៧វគ្គអូតូ
កម្លាំងសេះ ១៦៩ សេះ
កម្លាំងរមួល ២៥០ ញូតុនម៉ែត្រ
បច្ចេកវិទ្យា
ប្រព័ន្ធសោរឆ្លាតវៃ និង មុខងារចេញចូលរថយន្តដោយមិនប្រើសោរចុច
អេក្រង់កម្សាន្ត ១២.៣ អ៉ីញ
កុងទ័រឌីជីថល
មុខងារសាកថ្មទូរស័ព្ទឥតខ្សែ
មុខងារភ្ផាប់ទូរស័ព្ទ Apple CarPlay
មុខងារចុចបញ្ផាលើដៃចង្កូត
ចង្កូតអេឡិចត្រូនិច
កៅអីអេឡិចត្រូនិច
ដំបូលកញ្ចក់បិតបើកបានធំ
ប្រព័ន្ធសុវត្ថិភាព
កាំមេរ៉ា៣៦០ដឺក្រេ
សេនស័រមុខក្រោយ
ហ្រ្វាំងដៃអេឡិចត្រូនិច
ពោងសុវត្ថិភាព
ប្រព័ន្ធ ABS & EBD
ប្រព័ន្ធជំនួយពេលចុះចំណោត
ប្រព័ន្ធទប់លំនឹង

រថយន្ត MG ផ្តល់ជូនការធានាគុណភាពរយៈពេល ៥ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ