Hero Image

MG GT

ម៉ាស៊ីន
១.៥ តួបូ
កម្លាំង
១២៥ គីឡូវ៉ាត់
កម្លាំងរមួល
២៧៥ ញូតុនម៉ែត្រ
MG GT
ម៉ាស៊ីន
១.៥ តួបូ
កម្លាំង
១២៥ គីឡូវ៉ាត់
កម្លាំងរមួល
២៧៥ ញូតុនម៉ែត្រ

រថយន្តស៊េរីថ្មី MG GT

រថយន្ត MG GT ស៊េរីថ្មី គឺជារថយន្តប្រភេទ Sedan បែបស្ព័រដ៏ទាក់ទាញ និងស៊ីវិល័យ ដែលរួមបញ្ចូលគ្នានូវការរចនាយ៉ាងទាន់សម័យ ថាមពលខ្លាំង និង បច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អឥតខ្ចោះសម្រាប់អ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ដែលចង់បានរថយន្តដែលលេចធ្លោនៅលើដងផ្លូវ។ មិនថាអ្នកធ្វើដំណើរក្នុងទីក្រុង ជិះកម្សាន្ត ឬធ្វើដំណើរកម្សាន្តចុងសប្តាហ៍ជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារនោះទេ រថយន្ត MG GT ផ្តល់នូវផាសុកភាពខ្ពស់ ទំនុកចិត្ត និង ភាពរីករាយក្នុងការបើកបរ។

ការរចនាដ៏ទាក់ទាញ

រថយន្ត MG GT ស៊េរីថ្មី មានរូបរាងខាងក្រៅដ៏ទាក់ទាញបែបស្ព័រ ដែលទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់វ័យ។ ការរចនាដ៏ទំនើបនេះឆ្លុះបញ្ចាំងពីអត្តចរិតលក្ខណៈដ៏ស៊ីវិល័យរបស់រថយន្ត MG GT ដែលត្រៀមរួចជាស្រេចសម្រាប់ការបើកបរគ្រប់កាលៈទេសៈទាំងក្នុងទីក្រុង និងតាមបណ្តាខេត្ត។

ចង្កៀងប្រភេទ LED

ចង្កៀងមុខប្រភេទ LED ភ្លីច្បាស់ល្អ និង មានអំណាច ជាពិសេសគឺជួយបង្កើនភាពទាក់ទាញឱ្យរថយន្ត MG GT ស៊េរីថ្មីនេះកាន់តែពេញនិយម។

ការរចនាបែបស្ព័រតួវែង

រថយន្ត MG GT ពិតជាទាន់សម័យ និងមានលក្ខណៈស្ព័រមកជាមួយស្រាប់តែម្តង។ រាល់ការរចនាគឺពិតជាមានភាពម៉ត់ចង់ និង ផលិតឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លុះបញ្ចាំងពីទំនុកចិត្ត ភាពទាក់សម័យ និង ចរិតលក្ខណៈលំដាប់ខ្ពស់ ដែលធ្វើឱ្យ MG GT មិនត្រឹមតែជារថយន្តប៉ុណ្ណោះទេ ថែមទាំងជាអត្តសញ្ញាណនៃភាពស៊ីវិល័យនៅលើដងផ្លូវទៀតផង។

ការរចនាផ្នែកខាងក្នុង

ឈានជើងចូលក្នុងរថយន្ត MG GT ហើយលោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អដែលត្រូវបានរចនាឡើងសម្រាប់ផាសុកភាព និងភាពងាយស្រួល។ កៅអីពូកស្បែកកម្រិតខ្ពស់ ផ្តល់នូវផាសុកភាព ព្រមទាំងមានកន្លែងដាក់ជើងធំទូលាយសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ។

MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+
MG4 Hybrid+

Specifications

Edition
MG GT
ទំហំ
បណ្តោយ (មីលីម៉ែត្រ) ៤,៧១៥
ទទឹង (មីលីម៉ែត្រ) ១,៨៤៥
កម្ពស់ (មីលីម៉ែត្រ) ១,៤៧៣
គម្លាតកង់មុខទៅកង់ក្រោយ (មីលីម៉ែត្រ) ២,៦៨០
ចំណុះធុងសាំង ៥០ លីត្រ

រថយន្ត MG ផ្តល់ការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០,០០០គីឡូម៉ែត្រ