រថយន្ត MG T70
អំពីរថយន្ត
រថយន្ត MG T70 គឺជារថយន្តភីកអាប់ដែលមានទំហំធំ ត្រូវបានរចនាឡើងយ៉ាងស័ក្តសមសម្រាប់អ្នកបើកបរដែលចង់បានរថយន្តដែលមាកម្លាំងខ្លាំង មានផាសុកភាពខ្ពស់ និង មានភាពបត់បែនក្នុងកញ្ចប់តែមួយលើរថយន្តតែម្តង។ មិនថាប្រើប្រាស់សម្រាប់អាជីវកម្ម ឬ ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬ ការធ្វើដំណើរផ្សងព្រេងនោះទេ គឺរថយន្ត MG T70 អាចផ្តល់នូវការធ្វើដំណើរយ៉ាងមានទំនុកចិត្ត មានបច្ចេកវិទ្យាទំនើប និង មានវត្តមានដ៏លេចធ្លោនៅលើដងផ្លូវ។
ការរចនាយ៉ាងមានអំណាច
ជាមួយនឹងរូបរាងដ៏រឹងមាំ អមដោយការរចនាផ្នែកខាងមុខដ៏មានអំណាច បានធ្វើឱ្យរថយន្ត MG T70 បង្កើនភាពលេចធ្លោនៅលើគ្រប់ដងផ្លូវ។ រចនាសម្ព័ន្ធដ៏រឹងមាំរបស់វាឆ្លុះបញ្ចាំងពី DNA នៃរថយន្តភីកអាប់ពិតប្រាកដ ស័ក្តសមសម្រាប់ការត្រៀមខ្លួនក្នុងភារកិច្ចដ៏លំបាកមិនថាការបើកបរបែបណានោះទេ។ ការរចនារូបរាងដ៏ទំនើប និងប្រណិតមួយនេះ ពិតជាស័ក្តិសមសម្រាប់ការបើកបរប្រចាំថ្ងៃ។
ការរចនាសម្រាប់អាជីវកម្ម និង ដំណើរផ្សងព្រេង
ជាមួយនឹងកន្លែងដាក់សម្ភារៈដ៏ធំ និង មានតួរថយន្តវែង បានធ្វើឱ្យរថយន្ត MG T70 ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដោះស្រាយនូវបញ្ហាដឹកជញ្ផូនធ្ងន់ៗ ដែលស័ក្តសមសម្រាប់ប្រតិបត្តិការអាជីវកម្ម ឬ ដំណើរផ្សងព្រេងផ្សេងៗ។ មិនថាជាការងារការដ្ឋានសំណង់ឬ ដំណើរកម្សាន្តចុងសប្តាហ៍នោះទេ គឺវាអាចសម្របខ្លួនទៅនឹងរបៀបរស់នៅរបស់អ្នកបានយ៉ាងងាយស្រួល។
ផ្នែកខាងក្នុងដ៏ធំទូលាយ និង មានផាសុកភាព
ឈានជើងចូលទៅក្នុងរថយន្តភ្លាម នោះលោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការបើកបរ និង ការអង្គុយយ៉ាងមានផាសុកភាព ព្រមទាំងមានភាពងាយស្រួល។ រថយន្ត MG T70 ផ្តល់ជូននូវទំហំខាងក្នុងធំទូលាយទាំងអ្នកបើកបរ និងអ្នករួមដំណើរ ដែលធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយ ឬ ការធ្វើដំណើរប្រចាំថ្ងៃមានភាពរីករាយដូចគ្នា។ កៅអីពូកស្បែកកម្រិតខ្ពស់ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យ និង ជាដំណោះស្រាយដ៏ឆ្លាតវៃ ដើម្បីធានាបាននូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ។
Specifications
ការធានារយៈពេល ៥ ឆ្នាំ ឬ ១៥,០០០គីឡូម៉ែត្រ